ភ្នំពេញ ៖ លោក ដួង ដារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ តាមរយៈគណីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានបង្ហាញពីក្ដីបារម្ភចំពោះសុវត្ថិភាពរបស់នៅរបស់លោក។

នៅក្នុងហ្វេសប៊ុករបស់លោក ដួង ដារា បានសរសេររៀបរាប់ថា លើកទី២ហើយដែលចោលមកបំផ្លាញដល់ផ្ទះ ភ្ញាក់ពីគេងឃើញរថយន្ត ត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។ លោក ដួង ដារា បន្ថែមថា «ខ្ញុំសារកាមេរ៉ាមើល យប់មិញ រវាងម៉ោង ១និង៣០នាទី យប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំ ទាំងសង្ខាង ហើយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំ ដែលចតនៅមុខផ្ទះ ដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។

លោកបញ្ជាក់ថា «កាលពីខ្ញុំ មកនៅទីនេះដំបូង ក៏ធ្លាប់មានចោរចូល ពីលើដំបូលផ្ទះ មកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះ អ្វីដែលបានកើតឡើងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ»។ សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា លោក ដួង ដារា រួមទាំងក្រុមការងាររបស់លោក តែងតែធ្វើសកម្មភាពចុះមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយបញ្ហាផ្សេងៗ មានដូចជា ទំនាស់ដីធ្លី ជាដើមនោះ ជូនប្រជាពលរដ្ឋបានដោយជោគជ័យ ស្របពេលដែលប្រជាពលរដ្ឋជាច្រើនបានសាទរ និងរីករាយចំពោះសកម្មភាពរបស់លោក ដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ