សម្តេចក្រឡាហោម ស ខេង ថា បញ្ហាដីធ្លី ពាក់ព័ន្ធសុទ្ធតែអ្នកធំៗ ហើយសម្តេច ជាអ្នករងកម្មដោះស្រាយទៅវិញ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅ ខេត្តមណ្ឌលគិរី កំពុងមានទំនាស់រឿងដីធ្លី ដែលភាគច្រើន សុទ្ធតែពាក់ព័ន្ធជាមួយ អ្នកមានបុណ្យស័ក្តធំៗ កំពុងប្រជែងគ្នា ទៅចាប់យកដីនៅទីនោះ ។ តែសម្តេចបញ្ហានេះ ធ្វើឲ្យសម្តេចជា រងកម្មក្នុងារដោះស្រាយ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នៅថ្ងៃទី៧ កក្កដាថា “ខាងក្រសួងដែនដីនគរ រូបនីយកម្ម និងសំណង់ ការរៀបចំប្លង់គោលនៅកន្លែងមួយចំនួន ដែលខុសពីប៉ូលអភិវឌ្ឍន៍ ។ បើយើងមិនគិតពី អ្វីវានឹងច្របូកច្របល់អស់ហើយ ហើយនៅពេលខាងមុខ មិនងាយកែសម្រួលនោះទេ”។
សម្តេចបានបញ្ជាក់ថា «ករណីនេះ ខ្ញុំលើកឧទាហរណ៍ ដូចជាខេត្តកំពង់សោមដែលជាតំបន់ប៉ូលសេដ្ឋកិច្ច ហើយមណ្ឌលគិរីក៏ជាតំបន់ប៉ូលដែរ ។ ឥឡូវនាំគ្នាទៅចាប់យកដី ហើយកំពុងមានរឿងមិនទាន់ដោះ ស្រាយផង! ហើយសុទ្ធតែអ្នកធំៗ ។ ធំប៉ុណ្ណាខ្ញុំមិនដឹងទេ តែដឹងតែធំ»។
សម្តេចក៏បានលើកឡើងថា សម្តេចគ្មានដីសូម្បីតែមួយតឹក ឬកន្លះតឹក នៅខេត្តមណ្ឌលគិរី។ តែបច្ចុប្បមានអ្នកធំៗបានប្រជែងគ្នាទៅចាប់ដីនៅទីនោះ ហើយលទ្ធផលសម្តេចបានក្លាយជាអ្នករងកម្មក្នុងការដោះស្រាយបញ្ហាដីធ្លីទៅវិញ។
សូមបញ្ជាក់ថា ថ្មីៗនេះមានបញ្ហាទំនាស់ដីធ្លីនៅស្រុក គាស់ក្រឡ ខេត្តបាត់ដំបង រវាងអ្នកមានអំណាច និងអាជ្ញាធរខេត្ត ជាមួយពលរដ្ឋ។ ក្នុងនោះបន្ទាប់ពីមានរឿងអង្គភាពប្រឆាំង អំពើពុករលួយ ក៏បាននាំខ្លួនឧកញ៉ាម្នាក់ និងអភិបាលរងខេត្តបាត់ដំបងម្នាក់ យកទៅសួរនាំផងដែរ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដកហូតតំណែងមន្រ្តីខិលខូច ក្នុងជួររាជរដ្ឋាភិបាល ដោយហេតុពួក គេមិនបានគោរពនិងធ្វើតាមអភិក្រមទាំង៥ ដែលសម្ដេចបានដាក់ចេញ៕EB