ភ្នំពេញ ៖ សហគមន៍ទេសចរណ៍ទឹកធ្លាក់ជ្រាវ កំពុងទាក់ទាញភ្ញៀវទេសចរឲ្យទៅងូតទឹកលេងកម្សាន្តនិងបោះតង់ ដែលបានជួយលើកស្ទួយជីវភាពប្រជាសហគមន៍នៅក្នុងតំបន់នោះ ។
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា តំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវមានសក្តានុពលធំធេងណាស់ ព្រោះវាស្ថិតក្នុងតំបន់ជួរភ្នំឱរ៉ាល់ដែលប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ហើយអ្វីដែលអស្ចារ្យខ្លាំងនោះ គឺតំបន់នេះ មានទឹកធ្លាក់ពីលើភ្នំរហូតដល់ ១៥ ម៉ែត្រ ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត។
លោកបានបន្តថា ទឹកធ្លាក់ជ្រាវបានបែងចែកជា២ដោយមួយទឹកធ្លាក់មានកម្ពស់ទាបនិងទឹក ធ្លាក់មានកម្ពស់ខ្ពស់ ហើយកន្លែងលេងកម្សាន្តមានកន្លែងខ្លះមានទឹកជ្រៅនិងជាតំបន់គ្រោះថ្នាក់ សហគមន៍បានធ្វើជាសំណាញ់ដាក់ព័ទ្ធជុំវិញដើម្បីការពារកុំឲ្យមនុស្សធ្លាក់ចូល ។
សូមបញ្ជាក់ថា តំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ មានចំនួន ១៣ កន្លែង ក្នុងនោះ រមណីយដ្ឋានប្រវត្តិសាស្ត្រមានចំនួន៤កន្លែង រួមមាន ល្អាងបុរាណវិទ្យាភ្នំចាស់ បុរាណវិទ្យាភ្នំព្រះ រមណីយដ្ឋានប្រវត្តិសាស្រ្តតេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង៕EB
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ