សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ នៅថ្ងៃទី១២ ធ្នូ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តី ពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈវីដេអូថតទុកជាមុន ដែលកិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
ភ្នំពេញ ៖ តបតាមការអញ្ជើញរួមរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ,លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស ,លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ,លោក សេបាស្ទៀន ភីណេរ៉ា អ៊ីឆែនិក ប្រធានាធិបតីស៊ីលី និងលោក ហ្សូហ្សេប៉េ កុងតេ នាយករដ្ឋមន្រ្តីអ៊ីតាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តី ពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈវីដេអូថតទុកជាមុន ដែលកិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចប្រជុំកំពូ លនេះ នឹងផ្តល់ជាវេទិកាមួយសម្រាប់ភាគីនានានៃអនុសញ្ញាក្របខណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកា សធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មីប្រកបដោយមហិច្ឆតា ដែលទាក់ទងនឹង ទី១-ការប្តេជ្ញាចិត្តថ្មីនិងបន្ថែមទៀតនៃការ ចូល រួមរបស់ប្រទេសនីមួយៗ ទី២- យុទ្ធសាស្រ្តរយៈពេលវែងក្នុងការដាក់ចេញទិសដៅទៅរកការបំភាយ ឧស្ម័នរហូត ដល់កម្រិតសូន្យ ទី៣-ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធនឹងអាកាសធាតុ និងទី៤-ផែនការបញ្ចូលការ ប្តេជ្ញាចិត្តទៅក្នុង ការដាក់ចេញគោលនយោបាយនានា។
ថ្លែងនៅក្នុងសុន្ទរកថាប្រកបដោយអត្ថន័យ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងគូសបញ្ជាក់អំពី ផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុទៅលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ពិភពលោក ដែលទាមទារការដោះស្រាយ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
សម្តេចតេជោ នឹងលើកឡើងផងដែរអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយមានវិធានការ និងយុទ្ធសាស្រ្តច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជាមានចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក្តី៕