ភ្នំពេញ ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិទាំងអស់ ត្រូវផ្សាយព័ត៌មាន ដែលមានភាពច្បាស់លាស់ ហើយមានប្រភពត្រឹមត្រូវ ដើម្បីផ្តល់ជាប្រយោជន៍ និងការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវរបស់អ្នកស្តាប់ និងអ្នកទស្សនា។
នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួង ព័ត៌មានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់ ជាតិទាំងអស់កុំផ្សាយនូវរាល់ព័ត៌មាន ដែលមិនច្បាស់លាស់ ដោយមិនត្រូវធ្វើការអត្ថធិប្បាយ បន្ទោសនៅពេលមិនច្បាស់ចំពោះព័ត៌មាននោះ ហើយលើកមកនិយាយ ដែលនេះជាប្រការមិនត្រឹមត្រូវនោះទេ។
លោកសង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ត្រូវផ្សាយតែផ្សាយព័ត៌មានណាពិត ត្រឹមត្រូវ ជឿទុកចិត្តបាន ទើបធ្វើអោយទស្សនិកជន និងអ្នកស្តាប់អាចទទួលយកបាននូវរាល់ការផ្សាយរបស់ជាតិ។
លោករំលឹកថា ឲ្យ ប្រជាពលរដ្ឋ តាមរយៈប្រពន្ធ័ផ្សព្វផ្សាយ កុំភ្លេច ការពារខ្លួនពីការរីករាល ដែលនៃជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើងវិញ ពិសេសការពារជំងឺគ្រុនឈីក ដែលបាននិងកំពុងរាតត្បាតលើខេត្តចំនួន១២របស់កម្ពុជា៕EB