ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ដក្រើនរំលឹក ដល់ អភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៅថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

នាពេលថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃ ឈប់សម្រាកការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវ បានលើកដោយអនុក្រឹត្យលេខ៥០ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល។

យោងតាមសេចក្ដីជម្រាបជូនរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បាន ឲ្យដឹងថា ក្នុងអំឡុងពេលឈប់សម្រាកពីការងារនេះ មន្ដ្រីរាជការ កម្មករ និយោជិតអាចនឹងវិលត្រលប់ ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងដើរលេងកំសាន្ដនៅតាមរមណីយដ្ឋាន ឬទីតាំងទេសចរណ៍ នានាទូទាំងប្រទេសកម្ពុជា។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាស្នាក់នៅ និងសេវាកំសាន្ដ ក៏ដូចជា ការថែរក្សាការពារសន្ដិ សុខ សណ្ដាប់ធ្នាប់ ស្ថិរភាពសាធារណៈ និងចូលរួមសហការក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងមហាផ្ទៃសូមធ្វើការណែនាំ និងក្រើនរំលឹកដល់ អភិបាល-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តកិច្ចការចាំបាច់មួយចំនួន៕

ខាងក្រោមនេះជាខ្លឹមសារខ្លឹមសារទាំងស្រុងរបស់ ក្រសួងមហាផ្ទៃ ៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ