ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្ដីរំពឹងទុកថា នាពេលអនាគតស្មៀន ឃុំ-សង្កាត់ មានចំណេះដឹងច្រើនអាចធ្វើចៅហ្វាយខេត្តបាន ដោយហេតុថា ពួកគាត់ ដឹងសុខ ដឹងទុក របស់ប្រជាជន។
ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលនៃការអនុវត្ត ផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា «ស្រុក ឃុំ ខ្លាំងហើយ មូលដ្ឋានឃុំនោះ ស្រុកនោះ ខ្លាំងដែលហើយ។ហើយអ្នកនៅធ្វើស្មៀនឃុំ ចេះច្រើនអនាគត អាចធ្វើចៅហ្វាខេត្តបាន ឬអាចធំជាងនឹងទៀត ព្រោះគាត់ដឹងជីវិភាពផ្ទាល់របស់ប្រជាជន ការលំបាក់ របស់ប្រជាជន»។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថាចង់ធ្វើប៉ុសិ៍ ប៉ូលីសកន្លែងណាមួយ ត្រូវជ្រើរើសក្មួយៗដែលមានសមត្ថភាពកន្លែងណុងមកធ្វើការងារ ដោយសារពួក គាត់ស្គាល់ម៉ូលដ្ឋានខ្លួនឯងយ៉ាងច្បាស់ និងងាយស្រួលធ្វើការងារជូនប្រជាពលរដ្ឋផងដែរ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ចង់ធ្វើប៉ុសិ៍ប៉ូលីសកន្លែងណា ត្រូវរើសកូនចៅនៅកន្លែងណុង ព្រោះបទពិសោធន៍ កន្លងមក អ្នកនៅខាងលើទៅផ្ញើ ឧទាហរថា ក្របខណ្ឌកន្លែងនោះ ត្រូវការ៥នាក់ ផ្ញើមួយ ឬផ្ញើពីរនាក់ ហើយប៉ូលីសកន្លែងណុង ដល់ពេលប្រឡង់ជាប់ចូលក្របខណ្ឌប៉ូលីស ផ្ទេរទៅកន្លែងផ្សេង ក្រោមហេតុផលថា ដើម្បីដកបទពិសោធន៍នៅកន្លែងផ្សេង ចឹងប៉ុសិ៍ប៉ូលីសគ្មានអ្នកធ្វើការ ហើយត្រូវពិនិត្យឲ្យបានត្រឹមត្រូវបំផុត»។
សម្ដេចក្រឡាហោមបន្ដថា មន្ដ្រីនគរបាលធ្វើការងារនៅឃុំណា ត្រូវមានដើមកំណើតនៅឃុំនោះ។ សម្ដេចបន្ថែមថា សព្វថ្ងៃនេះមន្ដ្រីនគរបាលនៅតាមមូលដ្ឋានងាយស្រួលរកណាស់ ព្រោះសព្វថ្ងៃនេះ ក្មួយៗមានចំណេះដឹងយ៉ាងណាស់។សម្ដេចរំលឹកថា កាលសម័យមុនប៉ុលីសមួយចំនួនគ្មានចេះអក្ស ឡើយ ហើយនៅសម័យនោះ រើសប៉ូលីសឲ្យតែបាន គ្មានគិតពីចំណេះឡើយ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «អ្នកខ្លះរៀនចប់ហើយ មកសុំស័ក្កិ ហើយសុំល្មមៗមិនអីទេ អ្នកខ្លះសុំហួសពេក មួយឆ្នាំឡើងពីរដងក៏មាន តែឲ្យទៅធ្វើការ ធ្វើអត់កើត»៕EB