ក្រសួងសុខាភិបាល ទទួលប្រាក់តម្កល់ពីអ្នកដំណើរបរទេសមកកម្ពុជា សរុប៩លានដុល្លារ ពីអ្នកដំណើរជាង៣ពាន់នាក់
ភ្នំពេញ ៖ រហូតដល់ពេលនេះ ក្រសួងសុខាភិបាល ទទួលបានប្រាក់តម្កល់ពីអ្នកដំណើរ បរទេសនានាមកប្រទេសកម្ពុជា ដែលត្រូវបង់ថ្លៃសម្រាប់ធ្វើចត្តាឡីស័ករជំងឺ កូវីដ-១៩ សរុបទាំងអស់ បាន៩លានដុល្លារ លើអ្នកដំណើរសរុប ជាង៣ពាន់នាក់។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការទប់ស្កាត់ជំងឺ កូវីដ-១៩ ពីក្រៅប្រទេសចូលមកកម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានរៀបរាប់ថា សម្រាប់ថវិកាដែលអ្នកដំណើរបង់ថ្លៃសេវា ធ្វើចត្តាឡីស័ក ក៏ដូជាការ ស្នាកនៅនោះ គឺជាការចំណាយសម្រាប់ការងាររកនូវមេរោគជាជំហ៊ានដំបូង រីឯថវិកាធានារ៉ាប់រង ចំនួន៥ម៉ឺនដុល្លារ ដែលពួកគេ បានទិញពីក្រៅប្រទេស ដែលមានលិខិតបញ្ជាក់ពីប្រទេសសមីនោះ ដែលរហូតមកដល់ពេលនេះ ក្រសួងមិនទាន់អាច យកថវិកាធានារ៉ាប់រងនោះ មកប្រើប្រាស់បានឡើយ។
លោកស្រីបន្តថា ក្រសួងសុខាភិបាល កំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន ដើម្បីដោះស្រាយ ឲ្យមានការប្រើប្រាស់ថវិកាធានារ៉ាប់រង របស់ជនបរទេសទាំងនោះ ឲ្យមានការប្រើប្រាស់ក្នុងស្រុកបានផងដែរ។
លោកស្រី មានប្រសាសន៍ថា «ចឹងថវិការដែលយើងទទួលបានពីការតម្កល់ រហូតមកដល់ឥលូវនេះ គឺមាមចំនួន ៩លានដុល្លារហើយ រហូតមកដល់ល្ងាចមិញ។ជាតួលេខមួយដែលយើងបានទទួលលុយតម្កល់នេះពីអ្នកដំណើរ ប្រហែលជា៣ពាន់នាក់»។
លោកស្រីបញ្ជាក់ថា ចំពោះប្រាក់តម្កល់ចំនួន៣ពាន់ដុល្លារ របស់ជនបរទេស ដែលទុកតម្កល់សម្រាប់ធ្វើចត្តាឡីស័ក ក៏ដូចជាការស្នាក់នៅនោះ ក្នុងរយ:ពេលចំនួន៥ថ្ងៃ ប្រសិនបើពិនិត្យរកកូវីដ១៩ មិនឃើញទេនោះ នឹងត្រូវប្រគល់ថវិកាទាំងនោះជូន ទៅឲ្យពួកគេវិញដោយមិនចាំបាច់ត្រូវចាំដល់រយ:ពេល១៤ថ្ងៃនោះទេ។
សូមរំលឹកថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងជំងឺ កូវីដ-១៩សរុប ចំនួន១៤១នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយកើនដល់១៣១នាក់ ខណ:នៅសល់អ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាល៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ