សម្ដេច ស ខេង បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីកាប់រានទន្ទ្រាន ដីព្រៃខុសច្បាប់ នៅតំបន់ការពារធម្មជាតិ ខេត្តមណ្ឌលគិរី
4 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅក្នុងខេត្តមណ្ឌលគិរី។
ក្នុងសេចក្ដីសម្រេចរបស់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីកាប់រានទន្ទ្រាន ដីព្រៃខុសច្បាប់ លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាអនុប្រធាន ដោយសមាភាពចូលរួម ចំនួន១៣ទៀត៕EB