មន្រ្តីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោកស្រីលី អាយឡេន(Li Ailan) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ថា នៅពេលដែលមានឱសថ ឬវ៉ាក់សាំង សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រទេសទាំងអស់នឹងទទួលបានឱសថ ឬវ៉ាក់សាំងនោះស្មើៗគ្នា ក្រោមការសម្របសម្រួលពីអង្គការសុខភាពពិភពលោក ។លោកស្រីបន្តថា ជាពិសេសអង្គការសុខភាពពិភពលោកនឹងផ្តល់អាទិភាពដល់ប្រទេសដែលមានធនធានខ្សោយ ឬប្រទេសដែលមានប្រាក់ចំណូលទាប ឬប្រាក់ចំណូលទាបកំរិតខ្ពស់ ។

សូមជម្រាបជូនដែរថា បើតាមលោកស្រីដែលជាមន្រ្តីមន្រ្តីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាដដែលបានលើកឡើងថា មកដល់ពេលបច្ចុប្បន្ន មិនទាន់មានឱសថ ឬវ៉ាក់សាំង ព្យាបាលជំងឺកូវីដ-១៩ ណាមួយដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ