អ្នកនាំពាក្យក្រសួងអប់រំច្រានចោលព័ត៌មានថា ក្រសួងឱ្យសាលាទាំងអស់ចូលរៀនវិញ «នៅថ្ងៃទី១៨ ខែមេសា»
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំប៉ូលី បានចេញមកច្រានចោលព័ត៌មានមួយ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមថា ក្រសួងសាលាទាំងអស់បើកបង្រៀនឡើងវិញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។នេះបើតាមការបញ្ជាក់របស់លោក ឌីខាំបូលី ប្រាប់សាព័ត៌មានក្នុងស្រុកមួយ។
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានឲ្យដឹងថា ក្រសួងធ្លាប់បានប្រកាសឲ្យវិស្សមកាលតូចមុនពេលកំណត់ ប៉ុន្តែការឲ្យបើកបវេស្សនកាលវិញ មិនទាន់បានកំណត់នោះទេ ដោយសារការរាតត្បាត នៃមេរោគកូវីដ១៩។
លោកបានធ្វើការបញ្ជាក់ទៀតថា មិនមានការកំណត់នៅក្នុងការអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាគ្រប់ប្រភេទបើកការចូលរៀនឡើងវិញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ទេ ដែលជាព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ សូមរង់ចាំការជូនដំណឹងជាថ្មីពីក្រសួងអប់រំយុវជន និងកីឡា»។
សូមរំលឹកថា ក្រសួងអប់រំ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានចេញសេក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ រហូតដល់មានការជូនដំណឹងថ្មី។ ការសម្រេចរបស់ក្រសួងអប់រំនេះ ធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់ នូវការរីករាលដាលមេរោគកូវីដ១៩៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ