នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ចេញមកប្រកាសភ្លាមៗ ថាថៃនឹងចរចាជាមួយសហរដ្ឋអាមេរិក អំពីរឿងដាក់ពន្ធដល់ទៅ៣៦ភាគរយចំពោះទំនិញថៃ
3 ថ្ងៃ មុន
BREAKING News : នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗស្របតាមសភាពការណ៍ដែលកំពុងកើតឡើងជូនដល់ប្រជាពលរដ្ឋថៃ ថារដ្ឋាភិបាលថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា និងកែសម្រួលពន្ធគយរបស់ខ្លួន ដែលបានដាក់លើទំនិញរបស់សហរដ្ឋអាមេរិក ដើម្បីធានាបាននូវពាណិជ្ជកម្មដោយស្មើភាពសម្រាប់ប្រទេសទាំងពីរ ថៃ- សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងត្រឹមតែប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពីការដកពន្ធដែលដាក់ដោយប្រធានាធិបតីអាមេរិកលោក Donald Trump លើប្រទេសជាច្រើនរួមទាំងប្រទេសថៃផងដែរ ដែលប្រឈមមុខនឹងការយកពន្ធ ៣៦ ភាគរយ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ខែមេសា ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរ។
នាយករដ្ឋមន្ត្រីក៏ស្នើឱ្យក្រុមហ៊ុននាំ ចេញថៃសម្លឹងពង្រីកទៅទីផ្សារផ្សេងទៀតផងដែរ ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង