កម្ពុជា និងសហរដ្ឋអាមេរិក បង្ហាញក្តីសង្ឃឹមលើការរីកចំរើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តការល្អរវាងប្រទេសទាំងពីរ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តការនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសចាប់តាំងពីការ ចាប់ផ្តើម អាណត្តិការងាររបស់ ឯកឧត្តម Patrick Murphyនៅកម្ពុជា។ សម្តេចក៏បង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការងាររបស់ឯកឧត្តមនឹងនៅតែបន្តរីកចំរើនបន្ថែមទៀត។ សម្តេចមាន ប្រសាសន៍ បែប នេះនារសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជំនួបពិភា ក្សាការ ងារ ជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរ ដ្ឋអាមេរិកប្រ ចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីនៅទីស្ដីការក្រសួងមហាផ្ទៃ។ជាការឆ្លើយតបទៅនឹងប្រសាសន៍ស្វាគមន៍របស់សម្តេចក្រឡាហោម ចំពោះទំនាក់ទំនងជារួមរបស់ប្រទេសទាំងពីរ ឯកឧត្តម Patrick Murphy ក៏បានកត់សម្គាល់នូវកិច្ចសហប្រតិបត្តការល្អទៅលើចំណុចពីរគឺទី១ទៅលើស្ថាប័នអនុវត្តច្បាប់ និងទី២ទៅលើវិស័យសុខភាពសាធារណៈ។ ទន្ទឹមនឹងនេះឯកឧត្តម ក៏បានលើកឡើងផងដែរថា ឆ្នាំនេះគឺជាឆ្នាំនៃខួប៧ ០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងនោះស្ថានទូតអាមេរិកក៏នឹងរៀបចំនូវព្រឹត្តការណ៍ផ្សេងៗដើម្បីបន្តជំរុញនឹងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តការ រវាងប្រទេសទាំងពីរផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ