ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី១២ខែមិថុនានេះថា រហូតមកដល់ពេលនេះករណីពុលស្រា ថ្នាំចិនសែតាំងគួយ នៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យអ្នកពុលស្លាប់កើនឡើងដល់៧នាក់ និងកំពុងសង្គ្រោះបន្ទាន់ជាបន្ដបន្ទាប់ចំនួន៣៣នាក់។

លោកបានបញ្ជាក់ទៀតថា អ្នកពុលស្រាថ្នាំទាំង៣៣នាក់នេះ កំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅក្នុងស្រុកមង្គលបុរីចំនួន៩នាក់, នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំនួន២០នាក់, នៅមន្ទីរពេទ្យខេត្តសៀមរាប២នាក់ មានសភាពធ្ងន់ធ្ងរដែលបានបញ្ជូនពីមន្ទីរពេទ្យ បង្អែកប៉ោយប៉ែត និង២ករណីមិនមានរោគសញ្ញាធ្ងន់ធ្ងរកំពុងតាមដានសុខភាព នៅផ្ទះ។

អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា គិតមកដល់ថ្ងៃនេះបានប្រមូលស្រាថ្នាំចិនសែ តាំងគួយ ដែលបង្កឲ្យពុលបានចំនួន ១,៦០០០ដប ហើយនឹងខិតខំបន្តចុះស្រាវជ្រាវប្រមូលបន្ថែមទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ