ភ្នំពេញ ៖ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជា នាយកគម្រោងសាងសង់ អគាររដ្ឋ បាលសាលាស្រុក និងអគាររដ្ឋបាលសាលាឃុំ សង្កាត់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួល អគាររដ្ឋបាល អគារសាលប្រជុំ សាលាស្រុកចំនួន៣ និងអគាររដ្ឋបាលឃុំចំនួន១០ ក្នុងខេត្តកណ្ដាល ដោយមានការចូលរួម លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ។

នាឱកាសនោះ លោក ប្រាក់ សំអឿន បានថ្លែងថា «ការប្រគល់ទទួលអគារ នៅពេលនេះ គឺបានបញ្ជាក់ថា ការដ្ឋានសាងសង់របស់យើងបានបញ្ចប់ហើយ គឺរដ្ឋបាលស្រុក-ឃុំ អាច ចូលបម្រើការងារជាបណ្ដោះអាសន្ន ចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នឹងប្រ ព្រឹត្តទៅនាពេលការដ្ឋានសាងសង់ទាំងអស់ នៃគម្រោងបានបញ្ចប់ជាស្ថាពរ ក្រោមអធិប តីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។

ចំណែកលោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលខេត្តកណ្ដាល បច្ចុប្បន្ននេះបាននឹងកំពុងខិតខំយ៉ាងខ្លាំង ក្នុងការកែប្រែឥរិយាបថជាវិជ្ជមាន របស់មន្ត្រីពី អ្នកគ្រប់គ្រងឲ្យទៅជាអ្នកផ្ដល់ និងបម្រើសេវានានា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ប្រកាន់ខ្ជាប់និងឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវារដ្ឋបាលសាធារណៈ ។

សូមជម្រាបថា អគាររដ្ឋបាល អគារសាលប្រជុំសាលាស្រុកចំនួន៣ គឺស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ព្រមទាំង អគាររដ្ឋបាលឃុំ ចំនួន១០ ស្ថិតក្នុងខេត្តកណ្តាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ