លោក ពេជ្រ ស្រស់ ប្រាប់ អភិបាលខេត្តសៀមរាបថា រឿងដាក់ឈ្មោះផ្លូវងាយស្រួលទេ តែសុំធ្វើផ្លូវឲ្យស្អាត និងបាត់ហុយ
4 ឆ្នាំ មុន
ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់និងណែនាំ លោក ទៀ សីហា អភិបាលខេត្តសៀមរាបថា រឿងដាក់ឈ្មោះផ្លូវងាយស្រួលបំផុត ប៉ុន្ដែសុំធ្វើផ្លូវឲ្យ ស្អាត និងបាត់ហុយ ខណៈលោកចំអកចំអនឲ្យថា ឈ្មោះពិរោះ មុខអាក្រក់។
ការថ្លែងរបស់លោក ពេជ្រ ស្រស់ ធ្វើឡើងបន្ទាប់ពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ក្រុងសៀមរាបនឹងមានលេខផ្លូវ និងឈ្មោះផ្លូវ ១៨១៦ខ្សែ ប្រើប្រាស់ជាផ្លូវ ការនាពេលឆាប់ៗនេះ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានសរសេរថា «អារឿងបង់លេខ និងដាក់ឈ្មោះ គឺវាងាយស្រួលដាក់ឲ្យទេ ប៉ុន្តែសុំធ្វើផ្លូវឲ្យ ស្អាតបាត់ហុយ បាត់គ្រលុកសិនទៅ ចាំដាក់ឈ្មោះ និងលេខវាតាមក្រោយ ក៏មិនយឺតពេល ដែរ។ឈ្មោះពិរោះ ប៉ុន្តែមុខអាក្រក់ ក៏មិនស៊ី និងសមគ្នាដែរ»៕EB