លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសំណូមពរ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្ដមាត់ឆ្នេរ ចូលរួមថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា វេចខ្ចប់កាកសំណល់ សំរាម និងទុកដាក់អោយបានស្អាតមុនពេលចាកចេញទៅវិញ ។

ការសំណូមពរនិង ណែនាំនេះធ្វើឡើងក្នុងឱកាសលោក ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើល ដំណើរការរៀបចំឆ្នេរថ្មី ឆ្នេរជំទាវម៉ៅ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវជាតិ អន្ដរជាតិ មកលេងកំសាន្ដ ។សៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ