សម្ដេចក្រឡាហោម ស ខេង ចូលរួមកិច្ចប្រជុំ លើកទី១៨ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំលើកទី១៨ របស់ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះដែរ ដោយមានការចូលរួម អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ សមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ដ្រីបច្ចេកទេស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត សរុបប្រមាណ៧០នាក់។
សូជម្រាបថា របៀបវារៈ នៃកិច្ចប្រជុំ នាពេលព្រឹកនេះ រួមមាន ៖
ទី១-ការពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប។
ទី២-ការពិនិត្យ ពិភាក្សាលើការ រៀបចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប។
ទី៣-ការពិនិត្យ ពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈម រដ្ឋបាល ក្រុង ស្រុក ខណ្ឌក្នុងក្របខណ្ឌនៃរចនាសម្ព័ន្ធថ្មីរបស់ខ្លួន ដូចជា ៖
-សេចក្ដីរាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា។
-ពិភាក្សាដើម្បីដោះ ស្រាយប្រឈមនានា ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធនឹងផ្ទេរថវិកា ទៅឲ្យ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។
និងទី៤-បញ្ហាផ្សេងៗ ផងដែរ៕EB