ម្ចាស់ក្លិបវិសាខាអ្នកស្រី កែ សួនសុភី នឹងស្វែងរកអ្នកបុកកីឡាករ ទៀត គីមហេង ហើយរត់បាត់
ភ្នំពេញ៖ អ្នកស្រី កែ សួនសុភី មា្ចស់ក្លិបវិសាខា បានប្រកាសថាអ្នកស្រី នឹងស្វែងរកអ្នកបុកហើយរត់បាត់ ទៅលើករណីសមាជិកក្នុងក្រុមកីឡាបាល់ទាត់របស់អ្នកស្រីដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។
ម្ចាស់ក្លិបវិសាខា អ្នកស្រី កែ សួនសុភី បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់អ្នកស្រី យ៉ាងខ្លីថា « We will find u hit and run !!!» ដែលប្រែថា «យើង នឹងស្វែងរកអ្នកបុក ហើយរត់»។ក្នុងនោះដែរលោកស្រីក៍បាន ថេកទៅកាន់មន្ត្រីធំក្នុងផែនចរាចរណ៍ផងដែរ៕
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតដែលបណ្ដាធ្វើឲ្យនារីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះ គ្រី សុខដាឡែន ហៅជ្រុយ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀត ដែលត្រូវបានគេស្គាល់ថា ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 បច្ចុប្បន្នលេងឲ្យក្លឹបបាល់ទាត់ វិសាខា នោះគឺលោក ទៀត គីមហេង បានទទួលរងរបួសធ្ងន់ត្រង់ផ្នែកក្បាល រហូតមានឈាមកក ក្នុងខួរក្បាលថែមទៀតផង។RT