ក្រសួងអប់រំ យុវជន និងកីឡាបានចេញតារាងកំណត់ចំនួនប្រភេទកីឡាចំនួន៣៥ ក្នុងនោះមានកីឡាជនពិការ ដើម្បីប្រមូល ផ្តុំអនុរក្ស គ្រូបង្វឹក គ្រួជំនួយ កីឡាករ កីឡាការិនីជម្រើសជាតិ រយៈពេល៦ខែ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់នៅក្នុងតារាងកំណត់ចំនួនប្រមូលផ្តុំនេះ ដោយមាន៣ ៤ប្រភេទកីឡា និងក្រុមកីឡាជនពិការ (៥២នាក់) សរុបទាំងអស់មានចំនួន ៥១៦នាក់។ចំពោះ៣៤ប្រភេទកីឡាត្រូវបានចែក ចេញជា៥ផ្នែក ទី១-គឺប្រភេទកីឡាសក្តានុពល មាន១០ប្រភេទកីឡា (តេក្វាន់ដូWT ប៉េតង់ ជឺជីតស៊ូ គុនល្បុក្កតោ ប្រដាល់គុនខ្មែរ ប្រដាល់សក ល...) ២-ប្រភេទកីឡាប្រជាប្រិយ៍មាន២ប្រភេទកីឡា (បាល់ទះ បាល់បោះ)

 

៣-ប្រភេទកីឡាដែលចាំបាច់មានចំនួនពីរ (អត្តពលកម្ម និងហែលទឹក) ៤-ប្រភេទកីឡាកំពុងអភិវឌ្ឍ និងជំរុញដណ្តើមមេដាយមា នចំនួន១៦ (វាយកូនបាល់ វូស៊ូ កាយសម្ព័ន្ធ វាយសី ទ្រីយ៉ាត្លុង...) និងទី៥-ប្រភេទកីឡា ដែលត្រៀមប្រកួតលក្ខណៈ អន្តរជាតិនានាមានចំនួន៤ (វូវីណាម តេក្វាន់ដូ ITF អុកចត្រង្គ...)។ ដោយឡែកប្រភេទកីឡាជនពិការមានចំនួន៥២នាក់ ក្នុងនោះមានកីឡាករ ២៨នាក់ កីឡាការិនី១២នាក់ គ្រូបង្វឹក១០នាក់ និងអនុរក្ស២នាក់។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលើកឡើងថា សម្រាប់ការប្រមូលផ្តុំ ក្រុមជម្រើសជាតិនេះ គឺសហព័ន្ធបានត្រៀមសមាសភាពកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនរួចរាល់ហើយមានចំនួន១៣នាក់ ក្នុងនោះមានកី ឡាករ១០នាក់ និងកីឡាការិនី៣នាក់ ដោយលោកជឿជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញនៃក្រុមឈុតធំកម្រិតខ្ពស់ នាដើម ខែក្រោយនេះតទៅនឹងស្តារគុណភាពបច្ចេកទេសល្អប្រសើរឡើងវិញ បន្ទាប់ពីរំសាយ និងហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។

អគ្គលេខាធិការរូបនេះថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលខិតខំរៀបចំឲ្យមា នការប្រមូលផ្តុំហ្វឹក ហាត់ឡើងវិញ និងទាន់ពេលវេលា ដើម្បីត្រៀមការប្រកួតអន្តរជាតិនានា ជាពិសេសគឺគោលដៅចម្បងៗ គឺឆ្ពោះទៅ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ