ភ្នំពេញ៖ ដើម្បីចួលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩នោះក្រ សួងអប់រំយុវជន និងកីឡាណែនាំដល់មន្ត្រី មិនអនុញ្ញាតឲ្យមានការរៀបចំកិច្ចប្រជុំ ណាមួយមានមនុស្សលើស ពី១០នាក់នោះទេ។

យោងតាមសេចក្តីណែនាំស្តីពីវិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នោះ ចេញផ្សាយនៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំយុវជនិងកីបានលើកយ៉ាងដូច្នេះថា៖ ដើម្បីចូលរូមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩ និងស្របតាមការអនុវសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ដូចជា៖

១.រាល់ការអនុវត្តសកម្មភាពឬការជួបជុំណាមួយ សូមរៀបចំនិងអនុវត្តក្នុងទ្រង់ទ្រា យតូចក្រោម១០នាក់  និងរក្សាបានស្តង់ដានអនាម័យរបស់ក្រសួងសុខាភិបាល និងអង្កការសុខភាពពិភពលោក ។

 ២.រៀបចំការប្រជុម វគ្គបំប៉ន ឬសិក្ខាសាលាតាមប្រព័ន្ធឌីជីថល  ដោយប្រើកម្មវិធីព័ត៌មានវិទ្យាមួយចំនួនដូចជា Zoom SoFtware ដែលជាកម្មវិធីសម្រាប់ដំណើរាការការប្រជុំពីចម្ងាយ ។ កម្មវិធីនេះអាចធ្វើការទំនាក់ទំនងគ្នាបាន១០០នាក់។

 ក្រសួងក៏បានឲ្យអង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមតាមដានជាប្រចាំការផ្សព្វផ្សាយបន្ថែមរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ