៦ចំនុចនេះ យើងអាចធ្វើការតវ៉ាវិញបាន នៅពេលមានមន្ត្រីនគរបាលចរាចរ ធ្វើការផាកពិន័យមកលើយើង៖

ទី១/ ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត ដែលមិនទាន់បានផ្លាកលេខ ហើយមានបង្កាន់ដៃចុះបញ្ជី ពីក្រសួង​សាធារណការ និងដឹកជញ្ជូន គឺមិនផាកពិន័យឡើយ។

ទី​២/ គ្រប់ប្រភេទរថយន្តដែលមានបិទកញ្ចក់ពណ៌ខ្មៅ ការពារកំដៅថ្ងៃ UV មិនមានការចាប់ឃាត់បង់ផាកពិន័យនោះទេ ប្រសិនបើកញ្ចក់ដែលបិទការពារនោះមានកម្រឹតត្រឹម៣០ទៅ៤០% អាចមើលឃើញពីក្រៅបាន។

ទី៣/ ការបើកភ្លើងពេលថ្ងៃ (day light) មិនមែនជាភ្លើងហ្វា និងភ្លើងកូដ នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មិន​មាន​ការ​ផាក​ពិន័យ​ទេ។

ទី៤/ទោចក្រយានយន្តដែលមានកម្លាំងម៉ាស៊ីនចាប់ពី ១២៥ សេសេ ចុះ មិនតម្រូវឲ្យមានបណ្ណបើកបរទេ។

៥/កាតគ្រីឡានថតចម្លងយកទៅបញ្ជាក់នៅ​សាលា​ខណ្ឌ អាច​ប្រើប្រាស់ជំនួសកាតគ្រីហ្សីន។

៦/បណ្ណបើកបរអចិន្ត្រៃយ៍ (ស៊េរីចាស់) ដែលមានសុពលភាពប្រើប្រាស់ ៣០ ឆ្នាំ ឬ ៤០ ឆ្នាំ នៅប្រើប្រាស់បានរហូតដល់ផុតសុពលភាព ឬរហូតដល់ការជូនដំណឹងសាជាថ្មី៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ