ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការធ្វើទំនាក់ទំនងការងារ តាមរយៈលិខិតរដ្ឋបាលផ្លូវការជាមួយគ្នាតាមប្រព័ន្ធចាស់ ដោយ មិនឆ្លងកាត់រដ្ឋបាល ក្រុង ស្រុក សាមីនីមួយពុំស្របតាម គោលការណ៍នៃរដ្ឋបាល ឯកភាពខ្សែគណនេយ្យភាព គោលការណ៍និងនីតិវិធីនៃការគ្រប់ គ្រងតាមរចនាសម្ព័ន្ធថ្មី។ 

នាពេលថ្មីៗនេះ ក្រសួមហាផ្ទៃបានពិនិត្យឃើញថា មន្ទីរ អង្គភាពជំនាញនៅថ្នាក់ រាជធានី-ខេត្ត និងការិយាល័យ អង្គភាពមួយចំនួនរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ (អតីតការិយាល័យ ជំនាញនៅថ្នាក់ ក្រុង ស្រុក ខណ្ឌ) នៅតែបន្ដទំនាក់ទំនងការងារតាមរយៈលិខិតរដ្ឋបាលផ្លូវការជាមួយគ្នា តាមប្រព័ន្ធចាស់ដោយមិនបានឆ្លងកាត់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ សាមីនីមួយៗឡើយ។

យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា ការធ្វើទំនាក់ទំនងការងារបែបនេះ គឺពុំស្របតាម គោលការណ៍នៃរដ្ឋបាលឯកភាព ខ្សែគណនេយ្យភាព គោលការណ៍ និងនីតិវិធីនៃការគ្រប់ គ្រងតាមរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលធ្វើឲ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ពុំអាចគ្រប់គ្រងបានលើការបំពេញការងាររបស់ការិយាល័យ និងអង្គភាពនានាចំណុះរដ្ឋបាលរបស់ខ្លនបានឡើយ»។

ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែងការងាររបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌឲ្យកាន់តែ មាន ប្រសិទ្ធភាពស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សម្ដេច ស ខង ផ្ដល់ការណែនាំបន្ថែមនូវគោលការណ៍សំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

ទី១-រាល់លិខិតរដ្ឋបាលរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ សម្រាប់ធ្វើទំនាក់ទំនងការងារទៅស្ថា ប័នខាងក្រៅ រួមមាន ៖ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានាទាំងនៅថ្នាក់ជាតិ ។

ទី២-អភិបាល ក្រុង ស្រុក ខណ្ឌ អាចប្រគល់សិទ្ធីក្នុងការពិនិត្យសម្រេច និងចុះហត្ថលេខាលើ លិខិត រដ្ឋបាលមួយចំនួនដល់អភិបាលរង ឬនាយកដ្ឋបាលតាមការចាំបាច់ ដោយប្រើប្រាស់ ទម្រង់ លិខិត ត្រា និងការចុះលេខលិខិតរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ជាដើម៕EB

ខាងក្រោមនេះជាខ្លឹមសាទាំងស្រុងរបស់ ក្រសួងមហាផ្ទៃ ៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ