(ខេត្តបន្ទាយមានជ័យ )៖បុរសម្នាក់បានចេញពីផ្ទះទៅឆ្លុះសត្វបាត់មួយយប់ ត្រូវប្រពន្ធដើររកប្រទះឃើញសពដេកស្លាប់នៅកណ្តាលវាលស្រែក្បែរដំបូក ចំណុចគ្រិះតាគ្រាំងខាងត្បូងចម្ងាយ៦គ.ម ពីភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សង្ស័យពស់ចឹក។

លោកវរសេនីយ៍ឯកសៅ  សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ខ្វឿ ខ្វឿង ហៅរ៉ស់ អាយុ២៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត  ស្រុកថ្មពួក  ខេត្តបន្ទាយមានជ័យ។តាមការឲ្យដឹងពីក្រុមគ្រួសារថាៈ បុរសរងគ្រោះបានចេញពីផ្ទះនៅវេលាម៉ោង៦យប់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០ ទៅឆ្លុះសត្វនៅចំណុចគ្រឹះតាគ្រាំងខាងត្បូងចម្ងាយ៦គ.ម ពីភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក បាត់១យប់មិនឃើញមកផ្ទះវិញ លុះដល់វេលាម៉ោង២ រសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ ទើបក្រុមគ្រួសារតាមរកហើយប្រទះឃើញសពស្លាប់កណ្តាលវាលស្រែរក្បែដំបូក។

លោកអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានសហការជាមួយគ្រួរពេទ្យ  ធ្វើការពិនិត្យសពដល់កន្លែងកើតហេតុឃើញមានស្នាមចង្កូមសត្វពស់ចឹកនៅលើស្មាខាងឆ្វេងសព ក្រៅពីនោះពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងករណីមនុស្សឃាតនោះទេ ។

ដូច្នេះសមត្ថកិច្ចដូចជាគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារសត្វពស់ចឹក ។ក្រោយពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ