(មានវីដេអូ) អតីតតារាចម្រៀងសំនៀងផ្អែម ទូច ស៊ុននិច មិនអស់ចិត្តក៏ចេញមុខឆ្លើយតបទៅ ម៉េង កែវពេជ្ជតា ផ្អើលអ្នកគាំទ្រ
អតីតតារាចម្រៀង ទូច ស៊ុននិច ដែលបាត់មុខយូរហើយក្រោយគ្រោះអាក្រក់នោះ ថ្មីៗនេះបានចេញមុខយ៉ាងកម្រតាមវីដេអូឃ្លីបមួយឆ្លើយតបទៅនឹងតារាចម្រៀង រៀមច្បង ម៉េង កែវពេជ្ជតា ដែលនាងអះអាងថា រៀមច្បងបានធ្វើការចោទខ្លួន រឿងមកលើខ្លួន។
ទូច ស៊ុននិច បញ្ជាក់ថា ដើមឡើយនាងមិនចង់ធ្វើការបកស្រាយអ្វីទេ ប៉ុន្តែមិនអស់ចិត្តនឹងការអធិប្បាយរបស់រៀមច្បងថ្មីៗនេះពាក់ព័ន្ធនឹងខ្លួន ទើបសម្រេចចិត្តចេញមុខនិយាយម្ដងឲ្យប្រិយមិត្តអ្នកគាំទ្របានដឹងច្បាស់សាច់រឿងទាំងអស់គ្នា។ តាមរយៈវីដេអូដែលមិនចេញមុខ លឺតែសំឡេង ទូច ស៊ុននិច បានលើកឡើងតបទៅនឹងការ Live វីដេអូរបស់រៀមច្បងកាលពីប្រមាណ១សប្ដាហ៍មុន។
គ្រានោះ អតីតតារាចម្រៀងស្រី បានបញ្ជាក់ថា រៀមច្បងបានលើកឡើងថា តាំងពីដើមមកខ្លួនព្យាយាមធ្វើខ្លួនឲ្យល្បីដូចរៀមច្បង ដោយការយកបទរបស់រៀមច្បង គឺអ្នកនាង ម៉េវ កែវពេជ្ជតា មកច្រៀង។ ស៊ុននិច អះអាងថា នេះជាអ្វីដែលរៀមច្បងបាននិយាយក្នុងការ live កាលពីប៉ុន្មានថ្ងៃមុន។ យ៉ាងណាសាច់រឿងនេះបានកើតឡើងតាំងពីនាងខ្លួនឯង(ស៊ុននិច) នៅជាកុមារភាពឯណោះ។
“បងដា គាត់បានលើកឡើងតាំងពីខ្ញុំទើបអាយុបាន ៨-៩ឆ្នាំ ទើបតែប៉ិចពន្លកឡើងច្រៀងដំបូង គាត់ថាខ្ញុំក៏ច្រៀងតាមគាត់ ច្រៀងលំនាំតាមបទគាត់ ហើយចង់ល្បីតាមគាត់...!”។
កាលណោះ ទូច ស៊ុននិច បានឡើងច្រៀងបទ "សូមពុកវិលវិញ" ហើយរៀមច្បងលើកឡើងថា នាងច្រៀងតាមខ្លួន និងចង់ល្បីតាមខ្លួន។ ចំពោះបញ្ហានេះ កញ្ញា ទូច ស៊ុននិច បញ្ជាក់ថា កាលណោះ នាងទើបតែអាយុបាន ៨-៩ឆ្នាំ អត់ដែលស្គាល់រៀមច្បង ម៉េង កែវពេជ្ជតា ជានរណាផង។ "ដូច្នេះ បងថាខ្ញុំច្រៀងបទ "សូមពុកវិលវិញ" នេះថា ចង់ល្បីតាមបងហ្នឹង ដូចមិនសមហេតុផលសោះ!”។
ជាងនេះទៅទៀត អតីតតារាចម្រៀងអះអាងថា បទ "សូមពុកវិលវិញ" ដែលនាងច្រៀងនេះ គឺជាបទដែលលោកឪពុកនាងបាននិពន្ធដោយផ្ទាល់ថែមទៀត។ ហើយបើទោះត្រូវរៀមច្បងចោទថា ឪពុកកូនទាំងពីរនាក់លួចចម្លងបទរបស់ខ្លួននោះ ម្ចាស់បទ "ឱក្លិនផ្កាម្អម" អះអាងថា កាលនោះនាង និងឪពុក ពិតមិនដែលបានស្ដាប់បទចម្រៀងរបស់តារាចម្រៀងរៀមច្បងសោះ ព្រោះថា សម័យនោះ ប្រព័ន្ធផ្សព្វផ្សាយមិនទាន់រីកចម្រើនដូចបច្ចុប្បន្នផង។
ដូច្នេះហើយ នាង និងឪពុកមិនដែលបានលឺបទចម្រៀងរបស់រៀមច្បង ម៉េង កែវពេជ្ជតា ទេ ប៉ុន្តែច្បាស់ណាស់ថា បទនោះ គឺនាងឃើញលោកឪពុកអង្គុយនិពន្ធខ្លួនឯងដោយផ្ទាល់។
ជុំវិញបញ្ហានេះ គិតមកត្រឹមរសៀលថ្ងៃទី ២៧ ឧសភា នេះ មិនទាន់ឃើញ អ្នកនាង ម៉េង កែវពេជ្ជតា ចេញប្រតិកម្មបែបណានៅឡើយ។ ក្រៅពីនេះ តារារៀមច្បងក៏មិនទាន់អាចភ្ជាប់ទំនាក់ទំនងសុំការអធិប្បាយជុំវិញរឿងដែលកើតឡើងនៅឡើយដែរ៕ RR
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទទាក់ទង
-
តារាកំប្លែង សំ ប៉ូលីដា ហែកកេរ្តិ៍តារាសម្តែង ព្រីម មន្ថា