ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់បណ្ដាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ នៅកម្ពុជា ឲ្យបានជ្រាបថា ក្រសួងមហាផ្ទៃ ផ្នែក-រដ្ឋបាលទូទៅ នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់សម្ភាររបស់ពិរុទ្ធជន ទណ្ឌិត សម្រាប់ប្រើប្រាស់ឆ្នាំ២០២០។នេះបើយោងតាមគេហទំព័ររបស់ក្រសួងមហាផ្ទៃ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗថា ក្រសួងមហាផ្ទៃបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន /សហគ្រាស បំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម ផ្នែករដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានភស្ដុភារ និងហរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាន ក្នុងទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០តទៅ រៀងរាល់ម៉ោងធ្វើការ ឬទាក់ទងតាមទូរស័ព្ទលេខ ០២៣ ៧២៦ ០៤៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ