បងប្អូនខ្មែរដែលជាអ្នកស្នេហាខាងវិស័យប្រដាល់ច្បាស់ជាបានស្គាល់ហើយថាកីឡាករប្រដាល់ជើងខ្លាំង ឯម ខ្លឹមខ្មៅ គឺជាកីឡាករម្នាក់ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ឯម ខ្លឹមខ្មៅ ជាកីឡាករម្នាក់ដែលមានសមត្ថភាពខ្លាំងក៏មិនចាញ់កីឡាករកំពូលៗនៅស្រុកខ្មែរដែរ ធ្លាប់ធ្វើឲ្យគូប្រគួតបោះបង់ការប្រគួតជាច្រើនលើកហើយដោយសារតែបច្ចេកទេសរបស់ខ្លួន។

យ៉ាងណាមិញ កីឡាករ ឯម ខ្លឹមខ្មៅ ត្រូវបានមហាជនជាច្រើនបានធ្វើការចែករំលែក លើបណ្តាញសង្គមហ្វេសប៊ុក ស្ទើរតែធ្វើឲ្យម្នាក់ស្រក់ទឹកភ្នែក ព្រោះតែកម្រិតជីវិតភាព និងតម្រូវការមានការខ្វះខាត លើការជួយដល់ព្យាបាលកូនៗជាទីស្រលាញ់ ខំប្រឹងឡើងដាល់លើសង្វៀន ដើម្បីយកប្រាក់ទៅព្យាបាលកូនៗឲ្យបានជាសះស្បើយ ទោះប៉ាឈឺប៉ុណ្ណា ក៏ប៉ាមិនរុញរាដែរ។

ជាក់ស្តែង បន្ទាប់ពីបានឃើញរូបភាពក្តុកក្តួលរបស់កីឡាករ ឯម ខ្លឹមខ្មៅ បានចែកចាយពេញបណ្តាយសង្គម រូបភាពដែលគួរអោយអាសូរនូវការខ្វះខាត ព្រោះកូនៗបស់គាត់ឈឺទំងពីរនាក់ ជីវភាពគាត់មិនសូវធូធារ រក១ថ្ងៃ រស់មួយថ្ងៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ