ដុល្លាររូបនីយកម្ម ត្រូវបានកត់សម្គាល់ថាមានវត្តមាននៅប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ ១៩៩៣តាមរយៈគម្រោងរបស់អង្គការសហប្រជាជាតិ ឈ្មោះ អ៊ុនតាក់ (UNTAC) ដែលមានទឹកប្រាក់សរុប ១,៧០០លានដុល្លារ។ ហើយចាប់ពីពេលនោះមក លុយដុល្លារចាប់ផ្តើមមានចរាចរណ៍ទូលំទូលាយក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា។សម្រាប់ការចរាចរណ៍លុយដុល្លារមួយចំនួនតូចរួចមកហើយតាំងពីសម័យសាធារណរដ្ឋខ្មែរមកម្ល៉េះ (១៩៧០-១៩៧៥)។

ស្ថានភាពសន្តិសុខក្នុងប្រទេសនិងការបាត់បង់ទំនុកចិត្តពីសាធារណជនទៅលើរូបិយប័ណ្ណជាតិ “រៀល”ដោយសារកម្ពុជាបានឆ្លងកាត់សង្រ្គាមស៊ីវិល ដែលគ្រានោះប្រាក់រៀលគ្មានតម្លៃ និងគ្មានដំណើរការ រឺ ចរាចរណ៍ក្នុងប្រព័ន្ធសេដ្ឋកិច្ចឡើយ។ ក្នុងឆ្នាំ១៩៨០ នៅពេលដែលប្រាក់រៀលត្រូវបានអោយធ្វើចរាចរណ៍ឡើងវិញ ហើយទោះបីសង្គ្រាមរបបប៉ុលពតចប់ក្តី សាធារណជនហាក់បាត់បង់ទំនុកចិត្តទៅលើការប្រើប្រាស់ប្រាក់រៀលឡើងវិញ។ ដោយសារលំហូរចូលនៃប្រាក់ដុល្លារផង សាធារណជនភាគច្រើនិយមប្រើប្រាស់ប្រាក់ដុល្លារជាងប្រាក់រៀល។

បញ្ហាសេដ្ឋកិច្ច និងការធ្លាក់ចុះនៃលុយរៀលក្នុងឆ្នាំ១៩៩៣ ចំណូលពន្ធនៅមានកម្រិតទាបដោយសារតែសេដ្ឋកិច្ចមិនដំណើរការល្អ ហើយគោលនយោបាយសារពើពន្ធក៏នៅមានកម្រិត ម្យ៉ាងកម្ពុជាក៏មិនទាន់មានជំនួយពីបរទេសនៅឡើយ។ហេតុនេះ កំណើនសេដ្ឋកិច្ចកម្ពុជានៅមានសន្ទុះយឺត ដែលធ្វើអោយប្រាក់រៀលធ្លាក់តម្លៃនិងមានអតិផរណាខ្ពស់។ ក្រៅពីនេះ ការប្រើប្រាស់ប្រាក់ដុល្លារលើសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតំបន់ទីក្រុងមានភាពសកម្មខ្លាំង ហើយ៩០% នៃប្រាក់កម្ចីពីធនាគារពាណិជ្ជកម្មជាលុយដុល្លារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ