នៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋច្រើននាក់ នាំគ្នាមកជីកយករ៉ែ ។
ការភ្ញាក់ផ្អើលរឿងជីករ៉ែមាស ក្រោយមានការនិយាយតៗគ្នាថាមានរ៉ែមាស នៅចំណុចភ្នំមួយកន្លែង ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមពលរដ្ឋដែលចូលទៅជីក យករ៉ែមាស ក្នុងតំបន់ខាងលើថា វាជាប្រភេទថ្មពណ៌តូចៗ អ្នកខ្លះជីកបានតិច អ្នកខ្លះជីកបានច្រើន ប៉ុន្តែពួកគាត់មិនទាន់ប្រាកដថា មានតម្លៃបែបណានៅឡើយ។