ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រហូតដល់ពេលនេះ នៅរាជធានីភ្នំពេញមាន រោងចក្រ និងសហគ្រាស ចំនួន១៦៨ ក្នុងនោះ វិស័យកាត់ដេរ ចំនួន១១៦ និងវិស័យទេសចរណ៍ ចំនួន៥២ ស្នើសុំព្យួរការងារ ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាល រាជធានី ភ្នំពេញ» នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង បានថ្លែងថា បញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែជួយរោងចក្រ និងសហគ្រាស ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ និងនិយោជិក។
សូមរំលឹកថា នៅរាជធានីភ្នំពេញ មានរោងចក្រ ចំនួន៧៥៥រោងចក្រ និងឧស្សាហកម្ម ធុនតូច-មធ្យម និងសិប្បកម្ម មានចំនួន ៤៥៥៥ មូលដ្ឋាន ដែលកំពុងផ្តល់ការងារដោយផ្ទាល់ជូនកម្មករ-និយោជិត ប្រមាណ ៥២ម៉ឺននាក់ និងផ្តល់ការងារដោយប្រយោលប្រហែល ១លាននាក់ផ្សេងទៀត ផងដែរ៕EB