សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) អំពាវនាវ ដល់ម្ចាស់អាគារនានា ដែលជួលឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ពិចារណារចុះថ្លៃឈ្នួលរបស់ខ្លួន យ៉ាងតិច ៣០%សម្រាប់រយៈពេល ៣ ទៅ ៦ ខែ។ ក្នុងការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយ របស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជាដើម្បីទ្រទ្រង់វិស័យនេះ។

GMAC បានឱ្យដឹងថា ការចំណាយរបស់រោងចក្រលើថ្លៃឈ្នួលអាគារ និងទីតាំង គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយស្របពេលដែលសមាជិករបស់យើងកំពុងរងគញរោះដោយសារការលុបចោលការបញ្ជាទិញ និងការគ្មានការបញ្ជាទិញថ្មី និងការចំណាផ្សេងៗដទៃទៀត។

គួរបញ្ជាកថាមកដល់ពេលនេះ មានចរោងច្រចំនួន១៨០ កំពុងព្យួរការងាររបស់ខ្លួន ខណៈរោងចក្រ៦០ទៀត នឹងព្យួរនាពេលខាងមុខ ។ការព្យួរគឺព្រោះរោងច្រកមិនអាចទ្រទ្រង់បាននូវបន្ទុកនៃការចំណាយនានារបស់រោងចក្រ ខណៈចំណូលកំពុងធ្លាក់ចុះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ