ភ្នំពេញ  ៖ គិតមកដល់ថ្ងៃនេះកងទ័ពមួកខៀវកម្ពុជា១០រូប នៅប្រទេស ម៉ាលីត្រូវបានរកឃើញករណី វិជ្ជមានCOVID-19 ។អង្គការសហប្រជាជាតិ  បានតម្រូវអោយកងទ័ពមួកខៀវកម្ពុជាដែលមាន ទំនាក់ទំនងធ្វើការ និងស្នាក់នៅជាមួយគ្នានឹងអ្នកផ្ទុកមេរោគ COVID-19 នោះត្រូវព្យាបាលនៅក្នុង អំឡុងពេលធ្វើចត្តាឡីស័ក ។

នាយឧត្តមសេនីយ៍  សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព នៅថ្ងៃទី ២ ខែមិថុនា នេះថា នៅពេលថ្មីៗនេះកងទ័ពមួកខៀវកម្ពុជានៅប្រទេសម៉ាលីចំនួន៤នាក់ទៀតបានឆ្លងកូវីដ១៩  ដែលធ្វើឲ្យចំនួនកងទ័ពមួកខៀវកម្ពុជាឆ្លងជំងឺនេះឡើងដល់១០ នាក់ហើយដោយ ក្នុងនោះឧត្តមសេនីយ៍ទោម្នាក់បានបង់ជីវិត ។

ឯកឧត្តមបន្តថា បច្ចុប្បន្នសម្រាប់កងកម្លាំងដែលបំពេញបេសកកម្មនៅតំបន់ គីដាល់ គឺមានកងកំលាំងចំនួន៣ នាក់ ផ្ទុកមេរោគ COVID19 និង ព្យាបាលបានសះស្បើយបាន២នាក់ ដោយសល់ម្នាក់កំពុងបន្តព្យាបាល ។  ចំណែកកងកម្លាំងកំពុងបំពេញបេសកកម្មនៅតំបន់ហ្គាវ មាន ផ្ទុកមេរោគ COVID19  ៣នាក់ ក្នុងនោះ២នាក់កំពុងសំរាកព្យាបាលនិងម្នាក់បានស្លាប់  ហើយសម្រាប់កំលាំងដែលកំពុងបំពេញបេសកកម្មនៅតំបន់ជូវិនទុស ដែល ផ្ទុកមេរោគ COVID៣ នាក់គឺបានព្យាបាលជាសះស្បើយ ៩៨%  ពោលគឺសល់តែការយកសំណាកទៅពិនិត្យចុងក្រោយ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានកងទ័ពមួកខៀវកំពុងបំពេញបេសកកម្ម នៅប្រទេសម៉ាលី មានចំនួនជិត៣០០នាក់ ហើយបាននិងកំពុង ឈរជើងនៅក្នុងតំបន់ចំនួន៥ កន្លែងផ្សេងៗគ្នារួមមានតំបន់ទេ សាលី  តំបន់គីដាល់ហ្គាវ ជីវិនទុ និងតំបន់ម៉ប ទី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ