ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ស្តីពី ការកំណត់ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ថ្នាក់ ដឹកនាំអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោយអធិបតីភាព លោកម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងជាច្រើនរូបផងដែរ។
នាឱកាសនោះ លោក ឡាំ ជា មានប្រសាសន៍ថា «នាពេលកន្លងមក អគ្គនាយកដ្ឋានសវន កម្មផ្ទៃក្នុង បានធ្វើកិច្ចការមួយចំនួន ហើយក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ឬសង្កេតប្រមូល ព័ត៌មាន ពាក់ព័ន្ធទៅនឹងពាក្យចចាមអារ៉ាម លេចលឺភាពមិនប្រក្រតីមួយចំនួន ប៉ះពាល់ដល់ទៅថ្នាក់ដឹកនាំ»។
លោក ក៏បានលើកឡើងបន្ថែមថា សេចក្ដីណែនាំថ្មីមួយរបស់ក្រសួងមហាផ្ទៃ ស្តីអំពីការកំណត់នៅក្នុងការបែងចែក តួនាទីភារកិច្ច ក៏ដូចជារបៀបរបបការងារមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអង្គភាពប្រហាក់ប្រហែល ដើម្បីជួយពង្រឹងបន្ថែមទៀតនៅប្រសិទ្ធិភាពការអនុវត្តការងារផងដែរ។
លោកបន្ដថា ការពង្រឹងនៅប្រសិទ្ធិភាពសហការការងារឲ្យបានល្អរវាង ថ្នាក់ដឹកនាំ ដើម្បីធ្វើយ៉ាងណាឲ្យការងារនេះមានភាពរលូនជាមួយគ្នាបន្ថែមទៀត៕ E B