ក្រុមសហជីព១៣ស្ថាប័ន ស្នើក្រសួងការងារពិចារណាបើកប្រាក់រំលឹកអតីតភាពមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ឆ្នាំ២០២០ ដល់កម្មករ និយោជិត
4 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រុមមេដឹកនាំសហជីពមកពី១៣ស្ថាប័ន នៅកម្ពុជាបានជួបជុំគ្នា នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់លិខិតស្នើឲ្យក្រសួងពិចារណាឡើងវិញ និងបន្តជម្រុញនិយោជកអនុវត្តការ បើកប្រាក់រំលឹកអតីតភាព ការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ការងារឆ្នាំ២០២០ ដល់កម្មករនិយោជិតក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩ ។
ការស្នើរបស់ពួកគាត់នេះ ដោយសារកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការងារបានចេញសេចក្តី ឲ្យនិយោជកផ្អាកការអនុវត្តបើកប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ការងារឆ្នាំ២០២០ ដល់កម្មករដោយបង្វែងឲ្យទៅបើកនៅឆ្នាំ២០២១វិញ ៕EB