លោកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២០ បានប្ដឹង លោក ផែង វណ្ណៈ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់ឲ្យមានការរើសអើង,បរិហារកេរ្តិ៍ជាសាធារណៈ និង ជេរប្រមាថជាសាធារណៈ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី ០១ខែមិថុនាឆ្នាំ ២០២០ លោកអ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោកផែង វណ្ណៈ ដែលបច្ចុប្បន្នមានទីលំនៅនៅភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលឱ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធនីភ្នំពេញនៅថ្ងៃទី ៣0 ខែមិថុនា ឆ្នាំ ២0២០ វេលាម៉ោង ២ និង ៣0 នាទីរសៀលដើម្បីសាកសួរអំពីដំណើររឿងបណ្ដឹងរបស់ឈ្មោះឡោក ខេង ចុះថ្ងៃទី២១ ខែមេសាឆ្នាំ ២០២០ ដែលប្ដឹងលោកពីបទញុះញង់ឲ្យមានការរើសអើង បរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថជាសាធារណៈ។ សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឱ្យបានទាន់ពេលវេលានិងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិនបើមាន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ