លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ថ្លែងថាកន្លងមកក្រសួងមានភាព អត់ធ្មត់ណាស់ចំពោះបញ្ហានេះ ប៉ុន្តែក្រសួងនៅតែពិនិត្យ ឃើញថា នៅតែមានបុគ្គលមួយចំនួន នាពេ លថ្មីៗនេះ នៅតែចិញ្ចឹមចិត្តបន្តខិតខំបំផុសយកព័ត៌មានមិនពិតមកចុះផ្សាយថាតម្លៃជ្រូករស់នៅព្រំដែនថៃមានតម្លៃតែ៧៧បាត នាពេលបច្ចុប្បន្ន តែនេះជាតម្លៃកាលជាង២សប្តាហ៍កន្លងទៅ ។

«កសិករជាអ្នកចិញ្ចឹមសត្វ អាជីករកាប់សាច់លក់និងលក់សាច់ ហើយនិងប្រជាជនជាអ្នកទិញទទួលទានទាំងអស់ ដែលបានចូលរួមផ្តល់ជាយោបល់មកដល់ខ្ញុំ ស្តីពីតម្លៃសត្វរស់និងតម្លៃលក់សាច់សត្វនៅលើទីផ្សារនាពេលបច្ចុប្បន្ន»។ នេះជាការលើកឡើងលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែមិថុនា។

លោក វេង សាខុន បានបញ្ជាក់ថា ក្រសួងនឹងប្រមូលមតិយោបល់ទាំងអស់មកពិនិត្យពិចារណា និងដោះស្រាយឲ្យទទួលយកបានទាំងអស់គ្នា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលដ៏លំបាកនៃការស្តារការចិញ្ចឹមសត្វជ្រូកក្រោយពេលនៃការប្រឈមជម្ងឺប៉េសជ្រូកអាហ្វ្រិកកន្លងមក និងការរីករាលដាលសកល នៃមេរោគកូវិដ ១៩ នាពេលបច្ចុប្បន្ន។

បើតាមលោក វេង សាខុន ដោយយោងតាមសេចក្តីរាយការណ៍របស់លោក ប៊ុត ចាន់ធូ ដែលជាក្រុមហ៊ុននាំជ្រូករស់ពីប្រទេសថៃមកកម្ពុជា ក្នុងចំណោមក្រុមហ៊ុនទាំងប្រាំមួយ ដែលក្រសួងបានផ្តល់លិខិតអនុញ្ញាតឲ្យនាំចូលជ្រូករស់ បានឲ្យដឹងថា៖តម្លៃជ្រូករស់មកដល់ព្រំដែនកម្ពុជា ថៃគឺ ៨១ បាតថៃ ស្មើនឹង ១០ ៦៥១ រៀល/គក្រ ហើយត្រូវបង់ពន្ធគយនាំចូលចំនួន ៤៤ ២០០ រៀល/ក្បាល ក្នុងទម្ងន់ ៦០ គក្រ គិតនៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០។ ដូច្នេះជ្រូករស់ក្នុងមួយគីឡូក្រាម មានតម្លៃ ១១ ៣៨៧ រៀល ទៅហើយ មិនទាន់គិតថ្លៃដឹកជញ្ជូន មកកាន់គោលដៅផង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ