ភ្នំពេញ ៖បន្លែ ៦ប្រភេទដែលអាជីវករខ្មែរនាំចូលពីប្រទេសវៀតណាម តាមច្រកអន្តរជាតិជ្រៃធំខេត្តកណ្តាល គឺមានផ្ទុកកាកសំណល់ សម្លាប់សត្វល្អិត ឬសារធាតុថ្នាំពុលគីមីកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។
បន្លែទាំង ៦ប្រភេទ ដែលមានផ្ទុកកាកសំណល់គីមីនោះមានស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មារតូច(សម្រាប់ធ្វើតែជ្រក់)ផ្លែល្ពៅ និង ផ្កាគូឆាយ ។
អត្ថបទទាក់ទងសម្ព័ន្ធកសិករស្នើរដ្ឋាភិបាល បង្កើតប្រព័ន្ធរាយការណ៍ពីមន្ត្រី ដែលគប់គិតនាំចូលបន្លែគីមី:
បន្លែដែលមានផ្ទុកសារធាតុថ្នាំពុលកសិកម្មនេះ ត្រូវបានមន្ត្រីនៃសាខា ការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)ខេត្តកណ្តាលរកឃើញនៅតាមច្រកទ្វារអន្តរជាតិជ្រៃធំ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំថ្មីៗនេះ ដោយមានការសហការពីការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិជ្រៃធំ និងទីស្នាក់ការ ត្រួតពិនិត្យ ច្រកទ្វារ អន្តរជាតិជ្រៃធំ ។
ប្រភពដដែលបានឲ្យដឹងថា កាកសំណល់សម្លាប់សត្វល្អិត ដែលកាំកុងត្រូល រកឃើញក្នុងបន្លែទាំង៦ប្រភេទនោះ គឺគ្មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ និងមិនអនុញ្ញាតឱ្យនាំចូលជាបណ្តោះអាសន្ន ៕