មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារប្រតិបត្តិករដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកក្នុងប្រទេសមេត្តាជ្រាបថា កន្លងមកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានសង្កេតឃើញថា មានក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមួយចំនួន មិនបានចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកក្នុងប្រទេស និងមិនបានបន្តសុពលភាពលិខិតអនុញ្ញាត ឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកក្នុងប្រទេស នៅក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវអញ្ជើញមកចុះបញ្ជី និងបន្តលិខិតអនុញ្ញាតធ្វើអាជីវកម្មនៅក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យបានមុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

ក្នុងករណីក្រុមហ៊ុន ដែលមិនមានវិញ្ញាបនបត្រចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន នឹងទទួលខុសត្រូវចំពោះមុខច្បាប់រាល់ករណីដែលកើតមាន។ ចំពោះក្រុមហ៊ុន ឫយានយន្តដែលផុតសុពលភាពលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកនឹងរងការពិន័យចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ