ភ្នំពេញ ៖ យោងតាមរបាយការណ៍ពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹម ថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២០ សម្រេចធ្វើការសាបព្រួសបានចំនួន ៤១ ៥៤៧ ហិកតា ស្មើនឹង ៣៦,១៣% នៃផែនកា ១១៥ ០០០ ហិកតា។

របាយការណ៍ដ៏ដែល បន្ដថា ក្នុងនោះ មានស្រូវស្រាលសម្រេចបាន ២៧ ៨២១ ហិកតា ស្រូវកណ្តាល ១០ ០៨៩ ហិកតា ស្រូវធ្ងន់ ២ ៩៦៨ ហិកតា ស្រូវចំការ ៣៣ ហិកតា និងស្រូវឡើងទឹកចំនួន ៦៣៦ ហិកតា ។ ដោយឡែក ចំពោះល្បាយទឹកភ្លៀង ចាប់ពីថ្ងៃទី ១ ខែមិថុនា មកដល់ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២០ គឺមានទឹកភ្លៀងបានធ្លាក់រាយប៉ាយ គ្រប់ឃុំ ទូទាំងខេត្ត៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ