ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថាភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣សប្តាហ៍ក្នុងខែ មិថុនា ឆ្នាំ២០២០ មានចំនួន៤៥២,៦៩២ នាក់ កើនឡើង ៧.២៤% បើធៀបនឹង រយៈពេល៣ សប្តាហ៍ដូចគ្នាកាលពីខែឧសភាកន្លងមក។

យោងតាមគេហទំព័ហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក ថោង ខុន បានបញ្ជាក់ថាក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។

លោក បន្ថែមថា ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍ បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ