ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបស្គាល់រួចមកហើយពីកំពូលតារាចម្រៀងប្រុស ខាន់ ជេមស៍ ជាក់ជាមិនខាន ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញខ្លាំងណាស់ ក្នុងសង្គមសិល្បៈខ្មែរ ថែមទាំងជាតារាចម្រៀងមួយរូប អាចរក្សាបានតំណែងបានរាប់ឆ្នាំមកហើយ តាមរយៈសម្លេងដ៏ពិរោះរបស់លោក។


យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ តារាមាឌតូចសម្លេងធំរូបនេះ ហាក់បីដូចជាតែងតែ បង្អួតពីជីវិតផ្ទាល់ខ្លួន រួមទាំងគ្រួសារដ៏មានសុភមង្គលជាមួយប្រពន្ធ និងកូនៗឲ្យហ្វេនបានជ្រាបជានិច្ចលើបណ្ដាញសង្គម។


មិនត្រឹមតែប៉ុណ្ណោះក្រៅពីសុភមង្គលគ្រួសារដ៏ពេញលេញមួយហើយថ្មីៗនេះ ខាន់ ជេមស៍ កាក់កបខ្លាំងណាស់ថែមទាំងទើបតែទិញរថយន្តទំនើបថ្មីស្រឡាងមួយគ្រឿងម៉ាក Land cruiser ឆ្នាំ២០២១ ពណ៌ស ដែលដឹងថាមានតម្លៃមិនចេះតិច ម៉ឺនដុល្លារនោះទេ។ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រទាំងអស់ បង្ហាញអារម្មណ៍រំភើបជំនួសនិងជូនពរឲ្យតារារូបនេះនិងគ្រួសារ កាន់តែជោគជ័យ បែបនេះរហូតទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ