ម្ដាយ Neymar បានចេញមកប្រកាសពីការបែកបាក់ស្នេហាជាមួយបុរសវ័យក្មេងហើយ
4 ឆ្នាំ មុន
អ្នកស្រី Nadine Goncalves ដែលត្រូវជាម្ដាយរបស់ខ្សែប្រយុទ្ធរបស់ក្រុម PSG កីឡាករ Neymar បាន បញ្ជប់ទំនាក់ទំនងជាមួយសង្សារក្មេង Tiago Ramos ហើយ ក្រោយពីរកឃើញថាបុរសវ័យ២៣ឆ្នាំនេះជាមនុស្សប្រុសស្រលាញ់ប្រុសពីមុនមក។
តារាឆ្នើមរបស់ក្រុម Paris Saint-Germain កាលពី១៣ថ្ងៃមុនបានបង្ហោះរូបត្រេកអរចំពោះទំនាក់ទំនងម្ដាយរបស់គាត់គឺអ្នកស្រី Nadine Goncalves ដែលមានអាយុ៥២ឆ្នាំ បានប្រកាសក្ដីស្រលាញ់របស់នាងចំពោះ Tiago Ramos ដែលមាអាយុត្រឹមតែ២៣ឆ្នាំប៉ុណ្ណោះ។
ទោះយ៉ាងណាក៍ដោយ ក្រោយរួមរស់ជាមួយគ្នាបានប៉ុន្មានថ្ងៃក្រោយមក បានលិចលឺថាអ្នកទាំងពីរចែកផ្លូវគ្នា ដោយសារ Tiago ធ្លាប់ស្រលាញ់គ្នាជាមួយតារាសម្ដែងប្រុសប្រេស៊ីលដ៏ល្បីល្បាញលោក Carlinhos Maia ។ ហើយអ្វីកាន់តែពិបាកទទួលយកទៀតនោះគឺគាត់ក៏ធ្លាប់មានទំនាក់ទំនងជាមួយអ្នកចាត់ការ Neymar ផ្ទាល់ផងដែរ។RT