ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០២០នេះ សូមច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលបានបង្ហោះដោយហ្វេសបុក ឈ្មោះ កាមទេព លីមហុង សរសេរក្នុងន័យភ្ជាប់ជាមួយរូបភាពថា (សូមអជ្ញាធរជួយពិនិត្យហាងមួយកន្លែងផង នៅក្រុងព្រះសីហនុ) ដោយដាក់រូបភាពមានមុខម្ហូបមានធ្មេញ។ ដោយឃើញព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជារអោយសមត្ថកិច្ចជំនាញចុះស្រាវជ្រាវភ្លាមៗជាលទ្ធផល សមត្ថកិច្ចជំនាញរកឃើញថារូបភាពធ្មេញខាងលើគឺមានប្រភពមកពីអាខោនហ្វេសប៊ុកបង្ហោះក្នុងប្រទេសថៃដែលបានបង្ហោះកាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩មកម្លេះ ។
ដូចច្នេះសូមម្ចាស់ ហ្វេបុកខាងលើជួយធ្វើកាកែតំរូវចំពោះកាបង្ហោះឡើងវិញ ជៀសវៀងការយល់ច្រឡំរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់៕