កែលម្អទីតាំង និងបរិវេណរថក្រោះថ្មនៅព្រះនេត្រព្រះ និងភ្នំអោយទៅជារមណី យដ្ឋានទេសចរណ៍ ថ្មីមួយកន្លែង នៅស្រុកព្រះនេត្រព្រះ
អង្គភាពកងទ័ពរថក្រោះ និងអាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងចូលរួមចំណែករៀបចំកែលម្អទីតាំង និងបរិវេណរថក្រោះថ្មនៅស្រុកព្រះនេត្រព្រះ និងភ្នំព្រះនេត្រព្រះអោយទៅជារមណីយដ្ឋានទេសចរណ៍ថ្មីមួយ ស្ថិតនៅភូមិប៉ោយក្តឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក កែវ សេងឡាយ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរថក្រោះ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរៈភូមិន្ទ(អបក) និងជាមេបញ្ជាការកងរថក្រោះប្រចាំទិសយោធភូមិភាគ៥(ព្រះនេត្រព្រះ) អោយដឹងដូច្នេះនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ខណៈបានអញ្ជើញ លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា,លោក្ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគាំទ្រនូវគំនិត និងសកម្មភាពដែលបានកែច្នែ រៀបចំតុបតែងលម្អត្រង់ចំណុចរូបចម្លាក់រថក្រោះឆ្លាក់ពីថ្មព្រះនេត្រព្រះដែលមានទំហំប៉ុនរថក្រោះតេ៥៤ ដែលមានតែមួយគត់ក្នុងប្រទេសកម្ពុជានេះអោយទៅជារមណីដ្ឋានទេសចរណ៍កែច្នៃ ។ ម្យ៉ាងវាស្ថិតនៅជាប់នឹងតំបន់ភ្នំព្រះនេត្រព្រះដែលទើបតែត្រូវបានក្រសួងបរិស្ថានស្នើបង្កើតជាតំបន់បេតិកភ័ណ្ឌធម្មជាតិនោះ ។ បន្ថែមលើនោះ នៅតំបន់នេះគឺរដ្ឋបាលខេត្តទើបតែបាន អោយស្ថា បនា ផ្លូវក្រា ល កៅស៊ូ៣ខ្សែប្រវែងជាង៥គ.ម ដែលតភ្ជាប់ពីឃុំជប់វារី(ទីរួមស្រុក) និងឃុំព្រះនេត្រព្រះ ហើយទៅ ជួបគ្នា ត្រង់រូបចម្លាក់រថក្រោះថ្ម ជាប់បន្ទាយរថក្រោះ និងភ្នំព្រះនេត្រព្រះ ទៀតផង ។
សូមបញ្ជាក់ថា៖ ឥឡូវនេះ មានភ្ញៀវទេសចរក្នុងស្រុកជាហូរហែរបានទៅទស្សនាកំសាន្តនៅទីនោះ ។ពិសេ សគឺបានថតរូបជាមួយរថក្រោះថ្ម ដែលចំណាយថ្លៃស្ថាបនាអស់ជាង៣ម៉ឺនដុល្លា ។ដោយ ឡែក តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះនេត្រព្រះ ដែលនៅជាប់គ្នា ហើយជួយបូ កផ្សំនូវសក្តា នុពលដល់គម្រោ ងបង្កើត តំបន់ទេសចរណ៍ទីតាំងរថក្រោះថ្មនោះ គឺបង្កើតឡើងដោយអនុក្រឹត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានផ្ទៃដីសរុប១៣ (ដប់បី)ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំព្រះនេ ត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៕SP