ថ្មីនេះមានក្រុមជនខិលខូចមួយចំនួន បានធ្វើការបំផុសព័ត៌មានមិនពិតទៅដល់បងប្អូនប្រជាពលរ ដ្ឋដែលអ្នកប្រក បរបរអូសរទេះចេញ ចូលផ្សាររុងគ្លឿ ប្រទេសថៃ ថាអាជ្ញាធរថៃប្រកាសដំណើរការច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ ។ហេតុដូចនេះហើយរដ្ឋបាលក្រុងប៉ោយប៉ែតធ្វើការបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានទាំងនេះ ។នេះបើតាមសេច ក្តីប្រកាសរបស់រដ្ឋបាលក្រុងប៉ោយប៉ែតចុះថ្ងៃទី ២៩ ឧសភា ឆ្នាំ២០២០។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋប្រកបករបអុសរទេសចេញចូល ផ្សារ៉ុងគ្លឿ នៅក្រុងប៉ោយប៉ែត កុំជឿការញុះញង់ដែឡបង្កឱ្យខូចសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលថៃកាលពីពេលថ្មីៗនេះក៏ទើបតែបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ចំនួន០១ ខែ គឺខែមិថុនា ឆ្នាំ២០២០បន្តទៀត និងគ្រប់ច្រកទ្វាព្រំដែនកម្ពុជា ថៃទាំងអស់នៅតែបន្តបិទមិនអនុញ្ញាត ឱ្យប្រជាពលរដ្ឋចេញចូលបានឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ