(ខេត្តបន្ទាយមានជ័យ)៖ករណីជនជាតិថៃ២នាក់ បាននាំជនជាតិចិន៤នាក់ពីថៃចូលមកកម្ពុជាតាមច្រករបៀងព្រំដែនចម្ការគរ ស្ថិតក្នុងភូមិចំការគ ឃុំ ស្វាយចេក ស្រុកស្វាយចេក ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣របស់កម្ពុជាឃាត់ខ្លួនមនុស្សនិងរឹបអូសមធ្យោបាលរថយន្ត២គ្រឿង ។

ប្រភពព័ត៌មានពីព្រំដែនកម្ពុជា-ថៃនៅចម្ការគរ កាលពីថ្ងៃទី៧ខែមិថុនាឆ្នាំ២០២០ថា ៖ ក្នុងហេតុការនាំជនបរទេសឆ្លងដែនក្នុងអំឡុងប្រទេសថៃ ក៏ដូចកម្ពុជាបានបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ

កូវីដ១៩នេះ នៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០២០ មានជនជាតិថៃ២នាក់បាននាំជនជាតិចិន(ដីគោក) ៤នាក់ពីប្រទេសថៃមកប្រទេសកម្ពុជាដោយឆ្លងកាត់ច្រករបៀងក្នុងស្រុកគោកធ្យូងខេត្តត្តស្រះកែវដែលខាងកម្ពុជាគឺ ច្រករបៀងចម្ការគ ភូមិចម្ការគឃុំ /ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។ ពេលចូលមកដល់នៅព្រំដែនកម្ពុជា(ភូមិសាស្ត្រឈរជើងអោយកងល្បាតទី១ នៃកងការពារព្រំដែនលេខ៥០៣ ) មានជនជាតិខ្មែរ២នាក់និងរថយន្ត១គ្រឿងទទួលបន្ត ។

ប្រភពមន្ត្រីយោធាខាងលើអោយដឹងបន្តថា ៖ ជនបរទេស៦នាក់(ថៃ២នាក់ ចិន៤នាក់)និងជនជាតិខ្មែរ២នាក់ត្រូវបានឃាត់ខ្លួន ហើយប្រគល់អោយអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ ។

យោងមន្ត្រីយោធាដដែលបានបង្ហើបថា ៖ ការចុះឃាត់ខ្លួន ជនជាតិថៃ ជនជាតិចិន និងជនជាតិខ្មែរសរុបចំនួន៨នាក់ដោយសារឆ្លងព្រំដែនខុសច្បាប់ ហើយបំពានបម្រាមឆ្លងកាត់ព្រំដែនក្នុងអំឡុងបិទប្រទេសដើម្បីហេតុផលប្រយុទ្ធប្រឆាំងនឹងកូវីត១៩ ។ក្នុងនោះកងទ័ពនៅព្រំដែនចំណុះយោធភូមិភាគ៥ បានដកហូតវត្ថុតាងរួមមាន៖រថយន្ត២គ្រឿង ទូរស័ព្ទ៨គ្រឿង ប្រាក់ថៃ១.៦៦០បាត ប្រាក់ដុល្លា៨០ ដុល្លា ។

ក្រោយពីយោធភូមិភាគ៥ ទទួលទិសទី១បន្ទាយមានជ័យ សាកសួរធ្វើកំណត់ហេតុរួច ជនជាតិថៃ ជនជាតិចិន និងជនជាតិខ្មែរទាំង៨នាក់និងរថយន្ត២គ្រឿងត្រូវបានយោធាប្រគល់ឲ្យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនិតិវិធី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ