ភ្នំពេញ ៖ លោក គង់ សោភ័ណ្ឌ អភិបាល អភិបាលខេត្តកណ្តាល បានបញ្ជាឲ្យ សមត្ថកិច្ចត្រូវ បន្តធ្វើការហាមឃាត់ ចំពោះការសាងសង់សំណង់នានា ទាំងខាងភាគីកម្ពុជា និងភាគីវៀត ណាម នៅតំបន់ព្រំដែនដែលពុំទាន់មានការបោះបង្គោលខ័ណ្ឌសីមារួចរាល់ ត្រូវមានវិធានការ ទប់ស្កាត់ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។

ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាពជាមួយ កងការពារព្រំដែន លេខ៦០១ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើដល់ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឈរជើងនៅតាមបន្ទាត់ព្រំដែន ត្រូវបន្តរក្សា និងពង្រឹង សន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន សំដៅធានាការគ្រប់គ្រង ការទប់ស្កាត់ការ ជួញដូរ ការរត់គេចពន្ធគ្រប់ប្រភេទ ព្រមទាំងការឆ្លង ចេញ-ចូលព្រំដែនខុសច្បាប់។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ជាពិសេសត្រូវបន្តធ្វើការហាមឃាត់ចំពោះ ការសាងសង់ សំណង់នានា ទាំងខាងភាគីកម្ពុជា និងភាគីខាងវៀតណាម នៅតំបន់ព្រំដែនដែលពុំទាន់មាន ការបោះបង្គោលខ័ណ្ឌសីមារួចរាល់ ត្រូវមានវិធានការទប់ស្កាត់ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង»។

លោកបន្ដថា ដើម្បីមានវិធានការទាន់ពេលវេលា ត្រូវយកចិត្តទុកដាក់លើការប្រែក្លាយតំបន់ ព្រំដែនឲ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការល្អ និងមានការ អភិវឌ្ឍន៍៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ