អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ៖ កត្តាសំខាន់ៗបណ្តាលឱ្យប្រជាពលរដ្ឋងាយរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យា
5 ខែ មុន
ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកើនឡើងឥតឈប់ឈរស្របពេលរាជរដ្ឋាភិបាលកម្ពុជាបានចាប់យកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ទន្ទឹមនឹងកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋបានក្លាយជាជនរងគ្រោះដោយបទល្មើសបច្ចេកវិទ្យា។
យោងតាមគេហទំព័រ Datareportal បានបង្ហាញថានៅដើមឆ្នាំ២០២៤ អ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណ៩.៦៦លាននាក់ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណ ១១.៦៥លាននាក់ និង អ្នកប្រើប្រាស់ទូរសព្ទដៃប្រមាណ ២៤.៦៥លាន។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
សូមលើកយកត្តាសំខាន់ៗដែលប្រជាពលរដ្ឋងាយរងគ្រោះដោយបទល្មើសបច្ចេកវិទ្យារួមមាន ៖
១- កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាពីសំណាក់ប្រជាពលរដ្ឋទូទៅ
២- កង្វះការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា
៣- ភាពអំណោយផលនៃប្រតិបត្តិការផ្ទេរប្រាក់តាមអនឡាញ ( Digital Payment, Payment System , Internet Banking...)
៤- កត្តាច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យា បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានាពុំទាន់បង្កើតបានពេញលេញ
៥- ឧក្រិដ្ឋជនចាប់ផ្តើមប្រព្រឹត្តបទល្មើស ស្ថិតក្រោមរចនាសម្ព័ន្ធចាត់តាំងជាដើម
ដើម្បីចូលរួមទប់ស្កាត់ភាពងាយរងគ្រោះ និងប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងឯកជនប្រុងប្រយ័ត្ន
១(ចំពោះការផ្ទេរប្រាក់តាមអនឡាញ) ២ (មានការប្រើប្រាស់បណ្តាញសង្គមឱ្យបានត្រឹមត្រូវ) ៣( ការត្រួតពិនិត្យលក្ខណៈឧបករណ៍បច្ចេកវិទ្យាព័ត៌មានជាប្រចាំ) ៤(កំណត់លេខសម្ងាត់នៅលើឧបករណ៍ឱ្យបានរឹងមាំ) ៥(ធ្វើបច្ចុប្បន្នភាពឧបករណ៍ប្រើប្រាស់ឲ្យបានទៀងទាត់) ៦(កុំផ្ទេរប្រាក់ទៅឧក្រិដ្ឋបច្ចេកវិទ្យា និងសូមរាយការណ៍មកសមត្ថកិច្ចករណីលោកអ្នកទទួលការគំរាមកំហែងពីឧក្រិដ្ឋជនបច្ចេកវិទ្យា) ។