យោងតាមសេចក្តី ណែនាំរបស់ក្រសួងសុខាភិបាលនៅ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានចេញវិធានការ បន្ថែម ស្តីពីការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ និងថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ។ 

ដោយជាងកាត់សក់ និងអ្នកបម្រើសេវាថែរក្សាសម្ផស្ស ត្រូវអនុវត្តនូវការការពារខ្លួនតាមវិធានការខាងក្រោមនេះ៖

ប្រជាពលរដ្ឋកាត់បន្ថយជាអតិប្បរមានូវចំនួនដង ដែលត្រូវរកសេវាទាំងនោះនៅក្នុងដំណាក់កាលទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ នេះ។

ជាងនេះបុគ្គលម្នាក់ៗ ត្រូវពាក់ម៉ាស់ (ទាំងជាងកាត់សក់ និងអ្នកកាត់សក់) ជាមួយគ្នានេះជាងកាត់សក់ត្រូវលាងដៃនឹងសាប៊ូ  ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃ រក្សាអនាម័យស្អាតល្អនៅកន្លែងកាត់សក់ ថែរក្សាសម្ជស្ស ដោយជូតសម្អាតរៀងរាល់ថ្ងៃ  ។ពេលកាត់សក់ ឬថែរក្សាសម្ជស្សផ្សេងៗ ត្រូវចៀសវាងការនិយាយស្តីទល់មុខគ្នា សម្ភារៈប្រើប្រាស់សម្រាប់កាត់សក់ ថែរក្សាសម្ជស្សត្រូវលាងសម្អាត ដោយប្រើសាប៊ូ ត្រាំទឹកអាកុល ៤០ ទៅ៦០ វិនាទី ជាចាំបាច់ រៀងរាល់ប្រើប្រាស់រួច ។

ចំពោះក្រណាត់កន្សែង ដែលប្រើប្រាស់សម្រាប់គ្រប់មុខ ចាំបាច់ហាមដាច់ខាតមិនត្រូវប្រើបន្តពីបុគ្គលមួយទៅបុគ្គលមួយទៀតឡើយ ហើយត្រូវហោកគក់ ហាលថ្ងៃជាប្រចាំ ។ជាងកាត់សក់ ឬថែរក្សាសម្ជស្ស ត្រូវពាក់ស្រោមដៃថង់ប្លាស្ទិក   កៅអីកាត់សក់ ឬកៅអីអង្គុយរងច់ាំត្រូវដាក់គម្លាតលើសពី១ ម៉ែត្រកន្លះ ឡើងទៅ ។ដោយឡែកអ្នកកាត់សក់ ក្រោយពីកាត់សក់រួច ត្រូវងូតទឹក ដុះសាប៊ូ សម្អាតខ្លួនមុននឹងទៅជួបជាមួយក្រុមគ្រួសារអ្នក ។

ទាំងជាង នឹងអ្នកកាត់ត្រូវចៀសវាងការចាប់ដៃ ការប៉ះពាល់ផ្ទាល់ ហើយបុគ្គលដែលមានបញ្ហាសុភាព មិនសូវស្រួលខ្លួន ត្រូវស្វែងរកពិនិត្យព្យាបាលដោយហៅទៅលេខ ១១៥ ឬទៅមន្ទីពេទ្យរដ្ឋ ដោយមិនត្រូវមករកសេវាកាត់សក់ ថែរក្សាសម្ជស្ស និងសេវាពាក់ព័ន្ធឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ