ភ្នំពេញ៖ នាយទាហានកម្ពុជាចំនួន៣រូប បានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបាននិទ្ទេសល្អណាស់ (សញ្ញាប័ត្រក្រហម) ពីសហព័ន្ធរុស្ស៊ី។
យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួនកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថានាយទាហានកម្ពុជាចំនួន៣រូបនោះមានឈ្មោះដូចខាងក្រោម៖
១- អនុសេនីយ៍ទោ អ៊ុន រ័ត្ន
២- អនុសេនីយ៍ទោ អ៊ុត ដារ៉ាវុទ្ធ
៣- អនុសេនីយ៍ទោ ឱម សិលា
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏បានចូលរួមអបអរសាទរ និងកោតសរសើរប្រកបដោយមោទនភាព ក្រៃលែងចំពោះលទ្ធផល ដ៍ត្រចះត្រចង់នេះសម្រាប់ប្រទេសជាតិ។ នេះសបញ្ជាក់ឲ្យឃើញថានាយទាហានខ្មែរ មានការខិតខំប្រឹងប្រែងតស៊ូនៅ លើឆាកអន្តរជាតិហើយ សមត្ថភាពនាយទាហានវ័យក្មេង របស់កម្ពុជាយើងគឺមិនចាញ់សមត្ថភាពនាយទាហានវ័យក្មេង បរទេសឡើយ ហើយបាននាំនូវ លទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ។
សូមបញ្ជាក់ថាក្រៅពីនាយទាហានទាំង៣រូប ខាងលើដែលមានលទ្ធផលល្អណាស់ ក៏នៅមាននាយទាហានរបស់កម្ពុជា ជាច្រើនរូបទៀតដែល បានទទួលលទ្ធផលល្អ ប្រសើរនៅក្នុងការសិក្សានៅសហព័ន្ធរុស្ស៊ី។ នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ